Thumbnail Image

គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី

ការពិឃាត និងការកំទេចចោលជ្រូកឈឺ ក្នុងករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក










Ho, H.P.J., Bremang, A., Conan, A., Tang, H., Oh, Y. and Pfeiffer, D.U. 2023. គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី: ការពិឃាត និងការកំទេចចោលជ្រូកឈឺ ក្នុងករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ភ្នំពេញ អង្គការហ្វាវ។


Also available in:

Related items

Showing items related by metadata.

  • Thumbnail Image
    Book (stand-alone)
    គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី
    ជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញ
    2023
    Also available in:

    ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) គឺជាជំងឺឆ្លងដ៏កាចសាហាវកើតលើជ្រូកក្នុងស្រុក និងព្រៃ គ្រប់ពូជ និងគ្រប់វ័យទាំងអស់ ជំងឺនេះគ្មានវ៉ាក់សាំង ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ។ ការរាតត្បាតរបស់ ASF ចូលទៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាកង្វល់ដ៏ធំមួយ ដោយសារតំបន់នេះគឺជាតំបន់ផលិតកម្មជ្រូកដ៏សំខាន់ ដែលផលិតជ្រូកជាង ៥៨ភាគរយនៅទូទាំងពិភពលោក (FAOSTAT)។ ដូច្នេះ ក្តីបារម្ភកំពុងកើនឡើងសម្រាប់ផលប៉ះពាល់របស់វាទៅលើសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដោយសារមេរោគកំពុងរីករាលដាលទៅកាន់តំបន់ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ នៅពេលដែលជំងឺនេះបន្តពង្រីកទៅកាន់ទឹកដីថ្មីៗទៀត ការត្រៀមលក្ខណៈ និងសកម្មភាពទប់ស្កាត់ ចាំបាច់ត្រូវកែសម្រួលជានិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលបានសង្កេតឃើញនៅតាមមូលដ្ឋាន ដែលអាចផ្ទុយទៅនឹងអ្វីដែលរំពឹងទុកដោយផ្អែកលើស្តង់ដារអន្តរជាតិ ឬបទពិសោធន៍ពីផ្នែកផ្សេងទៀតនៃពិភពលោក។ សេវាពេទ្យសត្វជាតិជួបប្រទះ នឹងបញ្ហាប្រឈមក្នុងស្ថានភាពស្មុគស្មាញទាំងនេះ ហើយដូច្នេះការគាំទ្រក្នុងតំបន់ និងអន្តរជាតិ គឺចាំបាច់ណាស់ដើម្បីបំពេញចន្លោះសមត្ថភាពដែលត្រូវការសម្រាប់ការគ្រប់គ្រង ASF និងដើម្បីជួយសម្រួលដល់ការសន្ទនារវាងភាគីពាក់ព័ន្ធសំខាន់ៗ។ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិផ្សេងៗ ប្រទេសដែលរងផលប៉ះពាល់ បានស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធសម្រាប់ការគ្រប់គ្រង ASF ដែលមានប្រយោជន៍ជាពិសេសសម្រាប់កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅទ្វីបអាស៊ី (SO5)។ គោលការណ៍ណែនាំនេះ [ជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញ] គឺជាភាគទីបីនៃ "គោលការណ៍ណែនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី" ដែលផ្ដល់ការណែនាំពីការអនុវត្តជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញនៅក្នុងប្រព័ន្ធចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ដែលត្រូវបានរៀបរៀងឡើងសម្រាប់ប្រើប្រាស់ដោយអាជ្ញាធរបសុពេទ្យជាតិ និង/ឬថ្នាក់កណ្តាល កសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសផ្តោតលើឧស្សាហកម្មចិញ្ចឹមជ្រូកនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែមិនកំហិតទេ។
  • Thumbnail Image
    Book (stand-alone)
    គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក(ASF)សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី
    ការពិនិត្យតាមដាន និងការឃ្លាំមើលជំងឺប៉េស្តជ្រូកអាហ្រ្វិក
    2023
    Also available in:

    ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) គឺជាជំងឺឆ្លងដ៏កាចសាហាវកើតលើជ្រូកក្នុងស្រុក និងព្រៃ គ្រប់ពូជ និងគ្រប់វ័យទាំងអស់ ជំងឺនេះគ្មានវ៉ាក់សាំង ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ។ ការរាតត្បាតរបស់ ASF ចូលទៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាកង្វល់ដ៏ធំមួយ ដោយសារតំបន់នេះគឺជាតំបន់ផលិតកម្មជ្រូកដ៏សំខាន់ ដែលផលិតជ្រូកជាង ៥៨ភាគរយនៅទូទាំងពិភពលោក (FAOSTAT)។ ដូច្នេះ ក្តីបារម្ភកំពុងកើនឡើងសម្រាប់ផលប៉ះពាល់របស់វាទៅលើសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដោយសារមេរោគកំពុងរីករាលដាលទៅកាន់តំបន់ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ នៅពេលដែលជំងឺនេះបន្តពង្រីកទៅកាន់ទឹកដីថ្មីៗទៀត ការត្រៀមលក្ខណៈ និងសកម្មភាពទប់ស្កាត់ ចាំបាច់ត្រូវកែសម្រួលជានិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលបានសង្កេតឃើញនៅតាមមូលដ្ឋាន ដែលអាចផ្ទុយទៅនឹងអ្វីដែលរំពឹងទុកដោយផ្អែកលើស្តង់ដារអន្តរជាតិ ឬបទពិសោធន៍ពីផ្នែកផ្សេងទៀតនៃពិភពលោក។ សេវាពេទ្យសត្វជាតិជួបប្រទះ នឹងបញ្ហាប្រឈមក្នុងស្ថានភាពស្មុគស្មាញទាំងនេះ ហើយដូច្នេះការគាំទ្រក្នុងតំបន់ និងអន្តរជាតិ គឺចាំបាច់ណាស់ដើម្បីបំពេញចន្លោះសមត្ថភាពដែលត្រូវការសម្រាប់ការគ្រប់គ្រង ASF និងដើម្បីជួយសម្រួលដល់ការសន្ទនារវាងភាគីពាក់ព័ន្ធសំខាន់ៗ។ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិផ្សេងៗ ប្រទេសដែលរងផលប៉ះពាល់ បានស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធសម្រាប់ការគ្រប់គ្រង ASF ដែលមានប្រយោជន៍ជាពិសេសសម្រាប់កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅទ្វីបអាស៊ី (SO5)។ គោលការណ៍ណែនាំនេះ [ការពិនិត្យតាមដាន និងការឃ្លាំមើលជំងឺប៉េស្តជ្រូកអាហ្រ្វិក] គឺភាគដំបូងនៃភាគបន្តគ្នានៃ "គោលការណ៍ណែនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅ អាស៊ី " ដែលណែនាំទាំងស្ថានភាពអវត្តមាន ASF និងស្ថានភាពមានវត្តមាន ASF រួមនឹងនីតិវិធីនៃការតាមដានផ្សេងៗគ្នា ដែលមានការគិតគូរពិចារណា ក្នុងខណៈពេលដែលកំពុងអនុវត្តកម្មវិធីឃ្លាំមើល ASF សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ។
  • Thumbnail Image
    Book (stand-alone)
    គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី
    ការអនុវត្តខ្សែសង្វាក់ផ្គត់ផ្គង់ស្អាតសម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុង ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ
    2023
    Also available in:

    ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) គឺជាជំងឺឆ្លងដ៏កាចសាហាវកើតលើជ្រូកក្នុងស្រុក និងព្រៃ គ្រប់ពូជ និងគ្រប់វ័យទាំងអស់ ជំងឺនេះគ្មានវ៉ាក់សាំង ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ។ ការរាតត្បាតរបស់ ASF ចូលទៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាកង្វល់ដ៏ធំមួយ ដោយសារតំបន់នេះគឺជាតំបន់ផលិតកម្មជ្រូកដ៏សំខាន់ ដែលផលិតជ្រូកជាង ៥៨ភាគរយនៅទូទាំងពិភពលោក (FAOSTAT)។ ផលប៉ះពាល់របស់ ASF ទៅលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នៅពេលដែលជំងឺនេះបន្តពង្រីកទៅកាន់ទឹកដីថ្មីៗទៀត ការត្រៀមលក្ខណៈ និងសកម្មភាពទប់ស្កាត់ ចាំបាច់ត្រូវកែសម្រួលជានិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលបានសង្កេតឃើញនៅតាមមូលដ្ឋាន ដែលអាចផ្ទុយទៅនឹងអ្វីដែលរំពឹងទុកដោយផ្អែកលើស្តង់ដារអន្តរជាតិ ឬបទពិសោធន៍ពីផ្នែកផ្សេងទៀតនៃពិភពលោក។ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិផ្សេងៗ ប្រទេសដែលរងផលប៉ះពាល់ បានស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធសម្រាប់ការគ្រប់គ្រង ASF ដែលមានប្រយោជន៍ជាពិសេសសម្រាប់កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅទ្វីបអាស៊ី (SO5)។ សៀវភៅដែលបង្កើតនេះ ជាភាគទីបួននៃ "គោលការណ៍ណែនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី" ដែលបានរំលេចពីគោលការណ៍ការអនុវត្តខ្សែសង្វាក់ផ្គត់ផ្គង់ស្អាតសម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ីអាគ្នេយ៍។ វាក៏ផ្ដល់អនុសាសន៍ណែនាំពីការអនុវត្តការគ្រប់គ្រងជីវសុវត្ថិភាពល្អ រួមបញ្ចូលគ្នាជាមួយនឹងការតាមដាននៅក្នុងប្រព័ន្ធជ្រូកលក្ខណៈគ្រួសារ ដែលចាំបាច់សម្រាប់ការបន្តផលិតកម្ម និងការផ្គត់ផ្គង់ទំនិញតាមខ្សែសង្វាក់តម្លៃសាច់ជ្រូក ដោយមិនគិតពីស្ថានភាពហានិភ័យនៃមេរោគ ASF ដែលកំពុងកើតមាននោះទេ។

Users also downloaded

Showing related downloaded files

No results found.